សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ទម្លាប់​មិន​ល្អ ៣យ៉ាង​បណ្តាលឱ្យ​អ្នក​ហើម​ពោះ

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា អាការៈ​ហើម​ពោះ ជា​ស្ថានភាព​មួយ​ដ៏ពិបាកបំផុត ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប។ អាហារ​មិនល្អ​ដែល​អ្នក​ទទួលទាន​ជា​ប្រចាំ​តែងតែ​បណ្តាល​ឱ្យ​បញ្ហា​ហើមពោះ​កើតឡើង។

ក្នុង​អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ការពារ​ពី​អាការៈ​ហើម​ពោះ ឱ្យ​អ្នក​បាន​ដឹង​ពី​មូលហេតុ​នាំឱ្យ​ហើម​ពោះ៖

១. ទម្លាប់​ទី ១ ទំពារ​អាហារ​មិន​បាន​ត្រឹមត្រូវ

ការទំពារ​អាហារ​មិន​បាន​ល្អ ជា​មូលហេតុ​នាំឱ្យ​កើត​ខ្យល់​ក្នុង​ពោះវៀន។ សារធាតុ​ស្អិត​អាច​បណ្តាលឱ្យ​ក្រពះ​ពិបាក​នឹង​រំលាយ ហើយ​ធ្វើឱ្យ​កើត​ជា​ឧស្ម័ន និង​មិន​ស្រួល​ក្នុង​ខ្លួន។ លើស​ពី​នេះ​ទៀត បើសិន​ក្រពះ​គ្មាន​ផ្ទុក​បាក់តេរី​ពោះវៀន​គ្រប់គ្រាន់​ទេ​នោះ វា​នឹង​បណ្តាល​ឱ្យ​អតុល្យភាព​សុខភាព​ក្រពះ និង​បង្ក​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

២. ទម្លាប់​ទី ២ ការទទួលទាន​អាហារ​មាន​ជាតិខ្លាញ់​ច្រើន

បញ្ហា​ការរំលាយ​អាហារ​មិន​បាន​ត្រឹមត្រូវ​អាច​ធ្វើឱ្យ​ចាល់​អាស៊ីត​ក្រពះ ឆ្អល់​ក្តៅ​ចុងដង្ហើម​កើតឡើង នៅពេល​យើង​ចូលចិត្ត​ទទួលទាន​អាហារ​មាន​ជាតិខ្លាញ់​ច្រើន។ ការស្រាវជ្រាវ​មួយ​បាន​រកឃើញ​ថា អាស៊ីតខ្លាញ់​ដែល​ជាប់​ក្នុង​ពោះវៀន​យូរ ធ្វើឱ្យ​ក្រពះ​​ពិបាក​នឹង​រំលាយ។ បញ្ហា​នេះ​នាំឱ្យ​ហើម​ពោះ។ ដូច្នេះ អ្នក​គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់ ក៏​ដូចជា​អាហារ​ផ្ទុក​ជាតិសរសៃ​ច្រើន។

៣. ទម្លាប់​ទី ៣ ដុស​ធ្មេញ​ញឹកញាប់

អ្នក​គួរ​ដុស​ធ្មេញ​ឱ្យ​បាន ២ដង​ក្នុង ១ថ្ងៃ។ ប៉ុន្តែ​ការដុស​ធ្មេញ​ញឹកញាប់​ពេក ក្រោយ​ពេល​អាហារ​រួច​ក៏​អាច​បណ្តាលឱ្យ​កើត​ខ្យល់​ក្នុង​ពោះ ធ្វើ​ឱ្យ​ហើម​ពោះ​ផងដែរ។ ហើយ​អ្នក​ក៏​គួរ​ចៀសវាង​អាហារ​មាន​ជាតិស្ករ​ច្រើន និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...