សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ទង្វើ​ខុសឆ្គង​មួយចំនួន​របស់​មនុស្សស្រី​ពេល​លេងខ្លួន​ណាត់ជួប​មនុស្សប្រុស​ដំបូង

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

នៅពេល​អ្នក​ត្រៀមខ្លួន​នឹង​ណាត់ជួប​គេ​ដំបូង អ្នក​ប្រាកដ​ជា​ចង់ឱ្យ​ខ្លួនឯង​មើលទៅ​ស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ។ ហើយ​ក្នុង​ពេល​នេះ អ្នក​អាច​នឹង​បង្ក​កំហុសឡើង​ដែល​បំផ្លាញ​ដល់​សម្រស់​របស់​អ្នក។

ទាំង​បុរស និង​ស្ត្រី​បាន​បង្កើត​កំហុសឡើង​ចំពោះ​សម្រស់​របស់​ខ្លួន នៅពេល​ណាត់ជួប​នឹង​មនុស្ស​ភេទ​ផ្ទុយគ្នា​លើកដំបូង។

កំហុសឆ្គង​ទាំងអស់​នោះ​មាន​ដូច​ខាងក្រោម៖

កំហុសឆ្គង​ទី ១

បូញ​មាត់​ដូចជា​ចង់​បឺត​មាត់។ ប៉ុន្តែ បើ​បបូរមាត់​អ្នក​មិន​ស្អាត​ទេ បុរស​ក៏​មិន​ចូលចិត្ត​អ្នក​ដែរ។ ដូច្នេះ​កុំ​ធ្វើ​បបូរមាត់​បែប​នេះ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មើល​ទៅ​ដូច​ឆ្កួត។

កំហុសឆ្គង​ទី ២

កម្រាស់​ម្សៅ​ផាត់​លើ​ផ្ទៃមុខ។ ពិតណាស់ ផ្ទៃមុខ​គ្មាន​ស្នាមជាំ​ខ្មៅ នឹង​ធ្វើឱ្យ​អ្នក​មើលទៅ​ស្អាត មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ជាទូទៅ បុរសៗ​ស្រឡាញ់​សម្រស់​ធម្មជាតិ​របស់​អ្នក។

កំហុសឆ្គង​ទី ៣

ការប្រើ​ក្រែម​បបូរមាត់​ខ្លាំងពេក ជា​មូលហេតុ​ធ្វើឱ្យ​បុរស​មិន​ចាប់អារម្មណ៍។ គោលបំណង​ពិតប្រាកដ​នៃ​ការមែកអាប់​គឺ ដើម្បី​បង្កើន​សម្រស់​ធម្មជាតិ​របស់​អ្នក តែ​កុំ​ប្រើ​ខ្លាំងជ្រុល។

កំហុសឆ្គង​ទី ៤

រឿង​មួយ​ទៀត​គឺ ការព្យាយាម​និយាយ​សម្តី​ផ្អែមល្អែម។ បើ​ទោះបី​ជា​ស្ត្រី​ខ្លះ​គិត​ថា ទង្វើ​បែប​នេះ​អាច​ទាក់ទាញ​ចិត្ត​បុរស​បាន តែ​វា​មើលទៅ​ដូចជា​ការប្រើ​ល្បិច ពេល​អ្នក​ផ្លាស់ប្តូរ​សម្លេង ពេល​បាន​នៅក្បែរ​មនុស្ស​ប្រុស។

កំហុសឆ្គង​ទី ៥

ការតម​អាហារ និង​បង្អត់​អាហារ ដើម្បី​ឱ្យ​រាង​ខ្លួនឯង​ស្អាត​គួរឱ្យ​ទាក់ទាញ បាន​ធ្វើឱ្យ​អ្នក​ខ្សោយ​កម្លាំង។ បុរសៗ​ស្រឡាញ់​រាងស្លីម​របស់​អ្នក តែ​មិនឱ្យ​ដូច​តារាម៉ូឌែល​ទេ។ ដូច្នេះ ថែ​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ល្អ។

កំហុសឆ្គង​ទី ៦

ការនិយាយ​អួត​ពី​មិត្តភក្តិ និង​សមាជិក​គ្រួសារ ជា​កំហុសឆ្គង​មួយ​ដែរ។ នៅពេល​បុរស​និយាយ​អួត​ពី​ឋានៈ និង​លុយកាក់​របស់​គាត់ អ្នក​តែងតែ​មាន​អារម្មណ៍​ធុញទ្រាន់ ត្រូវ​អត់? ដូចគ្នា បុរស​ក៏​មាន​អារម្មណ៍​ធុញ​ដែរ ពេល​អ្នក​និយាយ​អួត។

កំហុសឆ្គង​ទី ៧

សើច​ឮៗ។ អ្នក​ប្រហែលជា​គិត​ថា បុរស​នឹង​មាន​អារម្មណ៍​ប្រសើរ ពេល​អ្នក​សើច​ឮៗ។ ប៉ុន្តែ​គាត់​នឹង​ឆ្ងល់​ថា តើ​អ្នក​សប្បាយ​រីករាយ​ពិត ឬ​គ្រាន់តែ​ធ្វើ​ពុត​ទេ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...