សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ស្មាន​មិនដល់​សោះ! អម្ពិលទុំ​អាច​ជួយឱ្យ​ផ្ទៃមុខ ស​ភ្លឺថ្លា​ម៉ត់​រលោង​ត្រឹម​រយៈពេល​ខ្លី

អាត សំអន 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

នៅ​ក្នុង​ផ្ទះបាយ​នីមួយៗ​សុទ្ធតែ​មាន​គ្រឿងផ្សំ​អម្ពិលទុំ​សម្រាប់​ដាំ​ស្លរ។ ប៉ុន្តែ​អ្នក​នឹង​ចម្លែក​ក្នុង​ចិត្ត​ពេល​បាន​ឮ​ថា អម្ពិលទុំ​ក៏​អាច​យក​មក​ប្រើ​លើ​ស្បែក និង​សក់​បាន​ដែរ។

អម្ពិលទុំ​មាន​ជាតិជូរ និង​ជាតិអាស៊ីត​ខ្ពស់ បើ​បាន​ប្រើ​វា​ទៀងទាត់ វា​អាច​ជួយឱ្យ​ស្បែក​ភ្លឺថ្លា កម្ចាត់​ស្នាម​អុច​ខ្មៅ ស្នាម​ជាំ​ខ្មៅ និង​ជួយ​ចិញ្ចឹម​ស្បែក។ អាស៊ីតជូរ ជា​ធាតុផ្សំ​ថែរក្សា​ស្បែក​ដ៏មាន​ប្រសិទ្ធិភាពបំផុត ដែល​ត្រូវបាន​គេ​យក​ទៅ​ប្រើ​ក្នុង​ក្រែម​ផ្តល់​សំណើម ក្រែម​បណ្តឹង​ស្បែក សាប៊ូ​កក់សក់ ផលិតផល​ការពារ​កម្តៅ​ថ្ងៃ និង​ផលិតផល​កម្ចាត់​ស្បែក​ជ្រីវជ្រួញ។

រូបមន្ត​ធ្វើឱ្យ​ផ្ទៃមុខ​ភ្លឺថ្លា ម៉ត់​រលោង

គ្រឿងផ្សំ​មាន៖

  • សាច់​អំពិលទុំ ១ស្លាបព្រាបាយ​ពេញ
  • ម្សៅ​ដីឥដ្ឋ ២ស្លាបព្រាបាយ
  • ទឹក​ផ្កាកុលាប​បន្តិច

លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា​ឱ្យបាន​សព្វ​ល្អ។ លាប​វា​លើ​ពេញ​ទាំង​ផ្ទៃមុខ និង​ក របស់​អ្នក​រយៈពេល​យ៉ាងតិចណាស់ ១៥នាទី។ រួច​លាង​សម្អាត​នឹង​ទឹក​ធម្មតា។ អម្ពិលទុំ​ដែល​នៅសល់ អ្នក​អាច​ក្លាសេ​ក្នុង​ទូរ​ទឹកកក​សម្រាប់​ប្រើប្រាស់​នៅពេល​ក្រោយៗ​ទៀត។

រូបមន្ត​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់

គ្រឿងផ្សំ៖

  • សាច់​អំពិលទុំ កន្លះ​ស្លាបព្រាបាយ
  • ទឹក​ក្រូចឆ្មា កន្លះ​ស្លាបព្រាបាយ
  • ទឹកឃ្មុំ កន្លះ​ស្លាបព្រាបាយ

ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ក្នុង​ចាន​មួយ រួច​លាយ​វា​បញ្ចូលគ្នា។ លាប​វា​ពេញ​លើ​ទាំង​ផ្ទៃមុខ និង​រង់ចាំ​រយៈពេល​យ៉ាងហោចណាស់ ១៥នាទី។ បន្ទាប់មក​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​នឹង​ទឹកត្រជាក់។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន​យ៉ាងតិចណាស់ ១ម្តង​ក្នុង​មួយ​សប្តាហ៍។

រូបមន្ត​បក​ស្បែក

លាយ​អម្ពិលទុំ ១ស្លាបព្រាបាយ ​ជាមួយ​ស្ករត្នោត ១ស្លាបព្រាបាយ រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យបាន​សព្វ​ល្អ។ ប្រើ​វា​ខាត់​ស្បែក​របស់​អ្នក​ថ្នម ដើម្បី​ឱ្យ​សាច់ និង​ស្បែក​ស្រស់​ថ្លា ម៉ត់​រលោង​តាម​បែប​ធម្មជាតិ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...