សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ទីផ្សារ​ភាគហ៊ុន​នៅ​អ៊ីតាលី​មាន​ភាពរង្គោះរង្គើ ក្រោយពី​លោក Matteo Renzi បាន​បរាជ័យ​លើ​ការបោះឆ្នោត​ប្រជាមតិ

ឃុន ហ្លួង 2 months ago 412

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ប្រាក់អឺរ៉ូ​របស់​អ៊ីតាលី​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​ជាង​ប្រាក់​ដុល្លារ​ទៅ​ទៀត បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​លោក Matteo Renzi បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​លើ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ​មុន។ ការធ្លាក់ចុះ​នេះ​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ក្រោយពី​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីតាលី Matteo Renzi បាន​ប្រកាស​ពី​ចេតនា​របស់​លោក​ក្នុង​ការលាលែង​ពី​តំណែង​របស់​ខ្លួន​នៅពេល​ខាងមុខ​នេះ។

នៅក្នុង​ដំណាក់កាល​មួយ​នេះ ប្រាក់​អឺរ៉ូ​របស់​អ៊ីតាលី​កើនឡើង​បាន​ត្រឹមតែ ១.០៥០៧ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​ជា​កម្រិត​មួយ​ទាបបំផុត​របស់​ប្រាក់​អ៊ីតាលី​ចាប់​តាំងពី​ខែ មីនា ឆ្នាំ ២០១៥ មក។

កាលពី​ថ្ងៃ​សុក្រ មុន​ពេល​បិទ​ទីផ្សារ​ភាគហ៊ុន​នៅ​អ៊ីតាលី ប្រាក់​អឺរ៉ូ​របស់​អ៊ីតាលី​បាន​ស្ទុះ​ងើប​ឡើងវិញ​បាន ១% ស្មើ​នឹង ១.០៥៦ដុល្លារ។ ក្រុម​អ្នកវិភាគ​ទូទៅ​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នកវិនិយោគិន​ទាំងអស់​កំពុង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការវិនិយោគ ប៉ុន្តែ​ពួកគេ​គ្មាន​ភ័យ​ស្លន់ស្លោ​អ្វី​ឡើយ។

លោក Kathleen Brooks នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​ទីក្រុង​រ៉ូម​បាន​និយាយ​ដោយ​ផ្ទាល់​ថា ទីផ្សារ​ភាគហ៊ុន​អ៊ីតាលី​ទំនង​អាច​ជា​ធ្លាក់​បន្ត​ទៀត​ក្នុង​ពេល​ចាប់ផ្តើម​សប្តាហ៍​ថ្មី​នេះ។ ទីផ្សារ​ភាគហ៊ុន​ទាំងមូល​នៅ​អ៊ីតាលី​កំពុងតែ​ក្លាយ​ជា​បញ្ហា​ស៊ាំញាំ និង​ហានិភ័យ​ផ្នែក​នយោបាយ។ ហើយ​បញ្ហា​ទាំងនេះ​នឹង​ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ច​របស់​អ៊ីតាលី​ត្រូវ​ធ្លាក់​ចុះ។

ជាពិសេស ក្រុម​អ្នកវិភាគ​កំពុង​បារម្ភ​ចំពោះ​ឧស្សាហកម្ម​ធនាគារ​របស់​ប្រទេស​អ៊ីតាលី ព្រោះ​មើល​ឃើញ​ថា ការងារ​ងាយ​នឹង​រងគ្រោះ​បំផុត ដោយសារ​ការបាត់បង់​ទំនុកចិត្ត។ ធនាគារ​ជាច្រើន​កំពុង​តស៊ូ​នឹង​បន្ទុក​បំណុល និង​ស្ថិត​នៅក្នុង​តម្រូវការ​នៃ​ការផ្តល់​ហិរញ្ញវត្ថុ​ជា​ថ្មី។ ហើយ​ហិរញ្ញវត្ថុ​ទាំងនេះ​ប្រាកដ​ជា​ពិបាក​នឹង​មក​ដល់ ដោយសារតែ​ចំ​ពេល​មាន​វិបត្តិ​នយោបាយ។

ធនាគារ​របស់​ប្រទេស​អ៊ីតាលី​មិន​មាន​ពេលវេលា​ច្រើន​ឡើយ ដូច្នេះ​ពួកគេ​ត្រូវការ​ដើមទុន​បណ្ដោះអាសន្ន​មួយ ដើម្បី​ជួយ​ឱ្យ​ពួកគេ​រួច​ផុត​ក្នុង​ពេល​នេះ។ ដំណោះស្រាយ​នៃ​បញ្ហា​នេះ​ត្រូវបាន​គេ​រកឃើញ​ថា ក្រុម​វិនិយោគិន​អាច​ជួយ​ធ្វើឱ្យ​មូលធន​ធនាគារ​របស់​អ៊ីតាលី​មាន​ដំណើរការ​ល្អប្រសើរ​ឡើងវិញ​បាន។ ទោះ​យ៉ាងណា គេ​មិន​ទាន់​ដឹង ថាតើ​ក្រុម​អ្នកវិនិយោគ​នឹង​ព្រម​ជួយ​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ជូន​ប្រទេស​អ៊ីតាលី ឬ​ក៏​អត់​នោះ​ទេ។

ដោយសារ​រដ្ឋាភិបាល​ថ្មី​នៅ​មិនទាន់​មាន​នៅ​ឡើយ ដូច្នេះ​ជំនួយ​ផ្លូវការ​សម្រាប់​ដោះស្រាយ​បញ្ហា​វិស័យ​ធនាគារ​កំពុង​ឡោមព័ទ្ធ​នៅ​អ៊ីតាលី​មិន​អាច​ដោះស្រាយ​បាន​ឡើយ។

លោក​ស្រី Brooke បាន​មាន​ប្រសាសន៍​ថា ប្រទេស​អ៊ីតាលី គឺ​ជា​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ធំបំផុត​ក្នុង​ចំណោម​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​នៅក្នុង​តំបន់​អឺរ៉ុប ហេតុ​នេះ ទំហំ​នៃ​បំណុល​រដ្ឋាភិបាល​របស់​ប្រទេស​អ៊ីតាលី​ក៏​ច្រើន​ដែររ ហើយ​វា​ជា​បញ្ហា​មួយ​គួរឱ្យ​ព្រួយ​បារម្ភ​សម្រាប់​អ៊ីតាលី៕

ទីផ្សារ​ភាគហ៊ុន​នៅ​អ៊ីតាលី​មាន​ភាពរង្គោះរង្គើ ក្រោយពី​លោក Matteo Renzi បាន​បរាជ័យ​លើ​ការបោះឆ្នោត​ប្រជាមតិ

ធនាគារ Monte dei Paschi di Siena របស់អ៊ីតាលីស្ថិតក្រោមសម្ពាធ


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...