សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

ឃុន ហ្លួង 3 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អាកាសយានិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa បាន​នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​តវ៉ា​ក្រុមហ៊ុន​ទាក់ទង​នឹង​ប្រាក់ឈ្នួល​របស់​ពួកគេ។

ក្រុមហ៊ុន​នេះ​ត្រូវបាន​ផ្អាក​ទាំងស្រុង​លើ​ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​រាប់រយ​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដោយតែ​យុទ្ធនាការ​របស់​សហជីព​បាន​អំពាវនាវ​ឱ្យ​អាកាសយានិក​ទាំងអស់​របស់​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​កូដកម្ម​រហូតដល់​ថ្ងៃ​សុក្រ​បន្ត​ទៀត។

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

ការធ្វើ​កូដកម្ម​នេះ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់​មួយ​នេះ លុបចោល​ជើង​ហោះហើរ ៩០០ជើង កាលពី​ថ្ងៃ​ពុធ និង ៩១២ជើង​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន។ បញ្ហា​នេះ​បាន​ធ្វើឱ្យ​ពួកគេ​បាត់បង់​អ្នកដំណើរ​ចំនួន ២០០.០០០នាក់ ក្នុង​រយៈពេល ២ថ្ងៃ​នេះ។ នេះ​ជា​ការធ្វើ​កូដកម្ម​លើក​ទី ១៤ ហើយ តាំងពី​ខែ មេសា​មកម្ល៉េះ។

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

ក្រុមហ៊ុន Lufthansa កំពុងតែ​ជម្រុញ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាជាង​កំណើនឡើង​នៃ​ការធ្វើ​កូដកម្ម។

ទោះ​ជា​យ៉ាងណា អ្នកនាំពាក្យ​សហជីព​លោក Joerg Handwerg បាន​និយាយ​ថា អ្នកគ្រប់គ្រង​ក្រុមហ៊ុន Lufthansa មិន​បាន​បង្ហាញ​ពី​សញ្ញា​ណាមួយ ជា​មូលដ្ឋាន​សម្រាប់​ការចរចា​នោះ​ឡើយ។ ចំណែក​ម្ចាស់​ក្រុមហ៊ុន Lufthansa វិញ​បាន​និយាយ​ថា សហជីព​បាន​ច្រានចោល​ការសម្រុះសម្រួល​ពី​ក្រុមហ៊ុន។

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

សហជីព​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​មាន​កំណើន​ប្រាក់ឈ្នួល​ដល់​ទៅ ៣.៧% សម្រាប់​អាកាសយានិក​ជាង ៥៤០០ នាក់។ ប៉ុន្តែ ដោយសារតែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុងតែ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ពី​គូប្រជែង​ជាច្រើន​នៅក្នុង​អាល្លឺម៉ង់ ដូច្នេះ​ក្រុមហ៊ុន​អាច​ផ្តល់​ថវិកា​ជូន​ពួកគេ​បាន​ត្រឹមតែ ២.៥% នៃ​ប្រាក់ឈ្នួល​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

យោងតាម​លោកស្រី Bettina Volkens ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា តម្រូវការ​នៃ​កំណើន​ថ្លៃឈ្នួល​របស់​ពួកគេ​លើសពី​អ្វី​ដែល​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​បាន​ផ្តល់​ជូន​ទៅឱ្យ​បុគ្គលិក។ គាត់​បាន​បន្ថែម​ទៀត​ថា គាត់​មិន​យល់​ថា ហេតុអ្វី​បាន​ជា​សហជីព​ត្រូវ​សុំ​បង្កើន​ប្រាក់ខែ​ខ្ពស់​ដល់ម្លឹង​សម្រាប់​បុគ្គលិក៕

ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម
ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ​ដោយសារ​បុគ្គលិក​ធ្វើ​កូដកម្ម

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...