សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រុមហ៊ុន Ford លុបចោល​គម្រោង​សាងសង់​រោងចក្រ​តម្លៃ​ជាង ១.៦០ លាន​ដុល្លារ​អាមេរិច​នៅ​ម៉ិកស៊ិក

ឃុន ហ្លួង 1 month ago 682

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ម្ចាស់​ក្រុមហ៊ុន Ford បាន​និយាយ​ថា ខ្លួន​នឹង​លុបចោល​គម្រោង​សាងសង់​រោងចក្រ​តម្លៃជាង ១.៦០ លាន​ដុល្លារ​អាមេរិច​នៅក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​ត្រលប់មក​ពង្រីក​ប្រតិបត្តិការ​នៅក្នុង​រោងចក្រ​របស់​ខ្លួន​នៅក្នុង​រដ្ឋ Michigan របស់​សហដេ្ឋអាមេរិច​ជំនួស​វិញ ។

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​អាមេរិក​មួយ​នេះ​នឹង​ចំណាយ​ប្រាក់ ៧០០ លាន​ដុល្លារ​អាមេរិច​ទៅលើ​ការពង្រីក​រោងចក្រ​ក្នុង​ទីក្រុងFlat Rock រដ្ឋ Michigan ។

ថៅកែ​ក្រុមហ៊ុន Ford លោក Mark Fields បាន​និយាយ​ថា ការសម្រេចចិត្ត​បែប​នេះ ដោយសារ​អត្រា​នៃ​ការលក់​រថយន្ត​តូចៗ​បាន​ធ្លាក់ចុះ ហើយ​មួយ​ផ្នែក​ទៀត ជា​គោលនយោបាយ​របស់​លោក Donald Trump ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ក្នុងស្រុក​ពី​ការចេញ​ទៅ​វិនិយោគ​នៅ​ក្រៅប្រទេស ។

ក្រុមហ៊ុន Ford លុបចោល​គម្រោង​សាងសង់​រោងចក្រ​តម្លៃ​ជាង ១.៦០ លាន​ដុល្លារ​អាមេរិច​នៅ​ម៉ិកស៊ិក

លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន General Motors ថា មិនគួរ​ណា​មាន​គម្រោង​ផលិត​ម៉ូឌែល​រថយន្ត​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​ឡើយ ។

កាលពី​ថ្ងៃអង្គារ Trump បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​រិះគន់​ចំពោះ​ការផលិត​ម៉ូដែល​រថយន្តChevy Cruze របស់​ក្រុមហ៊ុន General Motors នៅក្នុង​ម៉ិកស៊ិក ដោយ​ក្រុមហ៊ុន​នេះ​បាន​ធ្វើឱ្យ​លោក Trump អស់​ទំនុកចិត្ត​លើ​ការវិនិយោគទុន។

គម្រោង​សាងសង់​រោងចក្រ​តមៃ្ល​ជាង ១.៦០ លាន​ដុល្លារ​ក្នុង​ទីក្រុង San Luis Potosi របស់​ម៉ិកស៊ិក​ត្រូវបាន​ក្រុមហ៊ុន Ford យក​មក​វិនិយោគ​នៅ​ទីក្រុងFlat Rock សម្រាប់​ការបង្កើត​ការងារ​ចំនួន ៧០០ នាក់​បន្ថែម​ទៀត ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី៕

ក្រុមហ៊ុន Ford លុបចោល​គម្រោង​សាងសង់​រោងចក្រ​តម្លៃ​ជាង ១.៦០ លាន​ដុល្លារ​អាមេរិច​នៅ​ម៉ិកស៊ិក

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...