សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Donald Trump នឹង​បែងចែក​ការគ្រប់គ្រង​អាជីវកម្ម​រាប់ពាន់​លាន​របស់ខ្លួនទៅឱ្យកូនប្រុស ដើម្បី​មក​បម្រើ​ប្រជាជន​អាមេរិក

ឃុន ហ្លួង 5 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

លោក Donald Trump បាន​ពន្យាពេល​ការប្រកាស​លើ​គម្រោង​នឹង​បំបែក​ការគ្រប់គ្រង​អាណាចក្រ​អាជីវកម្ម​របស់​លោក​ទៅឱ្យ​អ្នកគ្រប់គ្រង​ជំនួស ដើម្បី​បំពេញ​តួនាទី​របស់​លោក​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ ប្រធានាធិបតី​អាមេរិក​ទើបនឹង​ជាប់ឆ្នោត​ថ្មី លោក Donald Trump បាន​ធ្វើ​សន្និសិត​កាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​និយាយ​អំពី​ការចាកចេញ​ពី​ការគ្រប់គ្រង​អាជីវកម្ម​របស់​លោក។ អ្នកនាំពាក្យ​របស់​លោក​បាន​និយាយ​ថា Trump នឹង​ធ្វើ​​សេចក្តីប្រកាស​នៅក្នុង​ខែ​មករា​ខាងមុខ​អំពី​បញ្ហា​នេះ។

ទន្ទឹមនឹង​នេះ លោក Trump បាន​និយាយ​ថា លោក​បាន​តែងតាំង​លោក Gary Cohn ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី។ លោក Cohn នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​របស់​សេត្តវិមាន និង​ត្រូវបាន​តែងតាំង​ជា​អ្នក​មាន​ឥទ្ធិពលបំផុត​នៅលើ​ការសម្រេចចិត្ត​ផ្នែក​សេដ្ឋកិច្ច​របស់​សេត្តវិមាន។

ប្រធាន​ក្រុមហ៊ុន Goldman Sachs លោក Gary Cohn គឺជា​មនុស្ស​ទី ៣ មកពី​អាជីវកម្ម​ធនាគារ។ អ្នក​ទី ១ លោក Steven Mnuchin នឹង​ក្លាយជា​លេខាធិការ​ធនាគារ និង​អ្នក​ទី ២ លោក Steve Bannon នឹង​ត្រូវ​ក្លាយជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សេត្តវិមាន ហើយ​លោក​ទាំង ២ រូប​នេះ​ក៏​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Goldman Sachs ផង​ដែរ។

Donald Trump នឹង​បែងចែក​ការគ្រប់គ្រង​អាជីវកម្ម​រាប់ពាន់​លាន​របស់ខ្លួនទៅឱ្យអ្នកផ្សេង ដើម្បី​មក​បម្រើ​ប្រជាជន​អាមេរិក

Trump នឹងផ្ទេរអាជីវកម្មរាប់ពាន់លានទៅឱ្យកូនប្រុសរបស់ខ្លួន

លោក Trump បាន​និយាយ​ថា លោក​នឹង​ធ្វើ​សេចក្តីប្រកាស​អំពី​ការជ្រើសរើស​រដ្ឋលេខាធិការ​ថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ។ អ្នកនាំពាក្យ​របស់​លោក Trump លោក Sean Spicer បាន​និយាយ​ថា ការពន្យាពេល​នេះ គឺ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា មាន​វិធី​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ដែលត្រូវ​បាន​កំណត់ និង​ធានា​បាន​ច្បាស់លាស់។ លោក​បាន​បន្តទៀត​ថា ការផ្លាស់ប្តូរ​សេចក្តីប្រកាស​នេះ​នឹង​សម្រេច​នៅ​ខែ​មករា ដើម្បី​ធានា​ថា ក្រុម​មេធាវី​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បែងចែក​ការគ្រប់គ្រង់​អាជីវកម្ម​របស់​លោក Trump ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់។ ដូច្នេះ​ទើប​លោក Trump អាច​ផ្តោតអារម្មណ៍​នឹង​តំណែង​ជា​គណៈរដ្ឋមន្រ្តី​របស់​លោក​ទៅលើ​ការដឹកនាំ​ប្រទេស។

អ្នកនាំពាក្យ​រូប​នេះ​បាន​សរសេរ​ក្នុង​សារអ៊ីម៉ែល​មួយ​ទៅឱ្យ​ទីភ្នាក់ងារ Associated Press ហើយ​ក្នុងនោះ​និយាយ​ថា អាជីវកម្ម​ជាតិ និង​អន្តរជាតិ​របស់​លោក Trump រួម​មាន​សណ្ឋាគារ Trump ទីលាន​វាយ​កូនគោល​ទាំង ២ នៅក្នុង​ប្រទេស​ស្កុតឡែន ព្រមទាំង​ការកាន់កាប់​អចលនទ្រព្យ​ផ្សេងៗ កម្មសិទ្ធិ ឬ​ការវិនិយោគ​ទៅលើ​សណ្ឋាគារ ការិយាល័យ និង​សំណង់​លំនៅដ្ឋាន​ផ្សេងៗ​ជាច្រើន​ទៀត។ ហេតុនេះ លោក Trump ត្រូវការ​ពេលវេលា ដើម្បី​បែងចែក​ការគ្រប់គ្រង​បន្ទាប់ពី​លោក​ត្រូវ​ចាកចេញ​ពី​ពិភព​អាជីវកម្ម​របស់​លោក​ទៅ​ដើរតួ​ជា​អ្នកនយោបាយ​ពេញ​សិទ្ធិ។

កាលពី​ខែ​មុន លោក Trump បាន​ចេញ​មក​ធ្វើការ​សន្យា​ជាមួយ​ប្រជាជន​អាមេរិច​ថា លោក​នឹង​ចាកចេញ​ពី​អាជីវកម្ម​រាប់ពាន់​លាន​របស់​លោក ដើម្បី​មក​បម្រើ​ប្រជាជន​អាមេរិច​វិញ ហើយ​គាត់​បាន​និយាយ​បន្តទៀត​ថា វា​ពិតជា​រឿង​មួយ​សំខាន់ណាស់​សម្រាប់​លោក មុននឹង​ធ្វើការ​ដើរចេញ​ពី​អាជីវកម្ម​ដែល​លោក​បាន​បង្កើតឡើង ដូច្នេះ​គាត់​ត្រូវមាន​ការធានា​ទៅលើ​ការបែងចែក​ការគ្រប់គ្រង​ចំពោះ​អ្នក​ដែល​ត្រូវ​បន្ត​តំណែង​ពី​លោក​ឱ្យ​បាន​ត្រឹមត្រូវ៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...