សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Samsung នៅ​កូរ៉េ​ខាងត្បូង​នឹង​បែងចែង​ក្រុមហ៊ុន​ជា ២ផ្សេងគ្នា

ឃុន ហ្លួង 3 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្រុមហ៊ុន Samsung Electronics បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិចារណា​ដើម្បី​បែងចែក​ក្រុមហ៊ុន Samsung ទៅជា​ក្រុមហ៊ុន ២ដាច់​ដោយ​ឡែក​ពីគ្នា។ ក្រុមហ៊ុន​នេះ​កំពុងតែ​ស្ថិត​នៅក្រោម​សម្ពាធ​ពី​ក្រុម​អ្នកវិនិយោគិន​មួយចំនួន ដូច្នេះ​ហើយ Samsung ត្រូវការ​បំបែក​ខ្លួន​ទៅជា​អង្គភាព​មួយ​ផ្សេង​ពីគ្នា និង​ដើម្បី​បង្កើន​តម្លៃ​ភាគហ៊ុន​របស់ខ្លួន​ឱ្យ​មាន​ការកើនឡើង​ជាងមុន។

បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ បាន​ប្រកាស​ពី​គម្រោង​ដើម្បី​បង្កើន​ភាគលាភ ហើយ Samsung បាន​និយាយ​ថា ក្រុមហ៊ុន​ខ្លួន​នឹង​បន្ត​ទិញ​ភាគហ៊ុន​ត្រលប់​យក​មកវិញ​ផងដែរ បន្ទាប់ពី​មាន​សម្ពាធ​ពី Samsung Galaxy Note 7 ដែល​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ការខាតបង់​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​នេះ។

កាលពី​ខែតុលា ក្រុមហ៊ុន​ត្រូវបាន​បង្ខំ​ចិត្ត​ឱ្យ​បញ្ឈប់​ការផលិត​ស្មាតហ្វូន​ម៉ូដែល Samsung Galaxy Note 7 របស់​ខ្លួន បន្ទាប់ពី​មិន​អាច​ដោះស្រាយ​បញ្ហា​ឡើង​កម្តៅ​ថ្ម និង​ឧបករណ៍​ចាប់ភ្លើង​បាន។ ក្រោយពី​មាន​រឿង​នេះ​កើតឡើង ក្រុមហ៊ុន Samsung បាននិ​យាយ​ថា ខ្លួន​នឹង​ពិនិត្យ​ឱ្យ​ហ្មត់ចត់​ជាងមុន ដើម្បី​ឱ្យ​មាន​ភាពល្អប្រសើរ​ឡើង​ជាងមុន​ទៅទៀត។

ក្រុមហ៊ុន Samsung បាន​និយាយ​បន្ថែម​ទៀត​ថា ខ្លួន​នឹង​ចំណាយប្រាក់​ចេញ​ពាក់កណ្តាល​នៃ​លំហូរ​សាច់ប្រាក់​ដែល​ខាតបង់​ដោយ​ឥតគិត​ថ្លៃ​ដល់​ម្ចាស់​ភាគហ៊ុន​ក្នុង​ឆ្នាំ ២០១៦ និង​ក្នុង​ឆ្នាំ ២០១៧ ខាងមុខ​នេះ ដែល​បាន​ខាតបង់​ជាមួយ​គ្នា។ ហើយ Samsung នឹង​បង្កើន​ភាគហ៊ុន​សម្រាប់​ឆ្នាំ ២០១៦ នេះ ចំនួន ៣៦% បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ។

ក្រុមហ៊ុន Samsung បាន​និយាយ​ថា ខ្លួន​កំពុង​មាន​គោលបំណង​ដើម្បី​កែ​លម្អ​អភិបាលកិច្ច​របស់​ខ្លួន​សាជាថ្មី​ឡើងវិញ ដោយ​នឹង​តែងតាំង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ឯករាជ្យ​មួយ​ឡើងវិញ ហើយ​បង្កើត​គណៈកម្មាធិ​អភិបាលកិច្ច​ដាច់​ដោយ​ឡែក​ថ្មី​មួយ។

សេចក្តីថ្លែងការណ៍​របស់ Samsung បាន​ដាក់​ចេញ បន្ទាប់ពី​លោក Elliott ជា​ប្រធាន​មូលនិធិ​ការពារ​សកម្មជន​អាមេរិក បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​នេះ​បំបែក​ការគ្រប់គ្រង​របស់​ខ្លួន​ចេញ​ជា ២ ក្នុងគោលបំណង​ដើម្បី​ភាពជាម្ចាស់ និង​ការគ្រប់គ្រង​ប្រតិបត្តិការ​មួយ​ដាច់​ដោយ​ឡែក​ពីគ្នា៕

Samsung នៅ​កូរ៉េ​ខាងត្បូង​នឹង​បែងចែង​ក្រុមហ៊ុន​ជា ២ផ្សេងគ្នា

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...