សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អាជីកម្ម​ធំៗ​មួយចំនួន​នៅ​កូរ៉េ​ខាងត្បូង​ត្រូវបាន​កោះហៅ​ទៅ​បំភ្លឺ​នៅ​សវនាការ

ឃុន ហ្លួង 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

សមាជិក​សភា​កូរ៉េ​ខាងត្បូង​កំពុងតែ​សាកសួរ​ក្រុម​មេដឹកនាំ​អាជីវកម្ម​ធំៗបំផុត​របស់​ប្រទេស​នៅក្នុង​សវនាការ អំពី​ការស៊ើបអង្កេត​អំពើ​ពុករលួយ​បស់​ពួកគេ​ជាមួយ​នឹង​មន្រ្តី​រដ្ឋាភិបាល។

ក្រុមហ៊ុន Samsung Hyundai នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​ចំនួន ៦ករណី ព្រោះ​ពួកគេ​បាន​ផ្ដល់​ប្រាក់​រាប់លាន​ដុល្លារ​ដល់​មូលនិធិ​ភ្ជាប់​ទៅ​នឹង​លោកស្រី​ប្រធានាធិបតី Park Geun -hye ដើម្បី​ផ្លាស់ប្តូរ​យក​គុណប្រយោជន៍​ផ្សេងៗ។

ឥឡូវ​នេះ លោកស្រី Park កំពុងតែ​ប្រឈមមុខ​នឹង​កិច្ចដំណើរការ​នីតិវិធី​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​អាស្រូវ​ទាំងនេះ។ ហើយ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​គេ​ធ្វើឡើង​ជា​បន្តបន្ទាប់​នៅក្នុង​សប្តាហ៍​នេះ ដោយ​ពួកគេ​ទាមទារ​ឱ្យ​លោកស្រី​ប្រធានាធិបតី​លាលែង​ចេញ​ពី​តំណែង​របស់​ខ្លួន។

អាជីកម្ម​ធំៗ​មួយចំនួន​នៅ​កូរ៉េ​ខាងត្បូង​ត្រូវបាន​កោះហៅ​ទៅ​បំភ្លឺ​នៅ​សវនាការ

អ្នកស្រី Choi Soon-si

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​ចោទ​សួរ​សំណួរ​ដោយ​គណៈកម្មាធិ​អន្ដរភាគី​របស់​សមាជិក​សភា។ សវនាការ​នេះ​គ្មាន​អំណាច​ក្នុង​ការដាក់​ទោស​នោះ​ទេ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិ​អន្ដរភាគី​បាន​ថ្លែង​ថា សវនាការ​នេះ​ជា​កន្លែង​សម្រាប់​ឱ្យ​ពួកគេ​សុំទោស​មហាជន​កូរ៉េ​ខាងត្បូង។

ក្រុមហ៊ុន​ទាំងអស់​បាន​ផ្តល់​អំណោយ​យ៉ាងច្រើន ព្រមទាំង​ផ្តល់​ប្រាក់កម្រៃ​ឱ្យ​លោកស្រី Choi Soon-sil ដែល​ជា​ជំនិត​ជិតស្និទ្ធ​របស់​លោកស្រី Park Geun -hye។ ដោយ​លោកស្រី Choi Soon-sil ត្រូវបាន​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​បង្ខិតបង្ខំ និង​ប៉ុនប៉ង​លួច​បន្លំ​ប្រាក់​រដ្ឋ ហើយ​នឹង​ការធ្វើ​អាជីវកម្ម​ផ្ដល់​ប្រាក់​ជា​ថ្នូរ​ដើម្បី​យក​គុណប្រយោជន៍​នយោបាយ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​មួយចំនួន​ផ្សេងទៀត។ ការអះអាង​មួយចំនួន​បាន​បង្ហាញ​ថា លោកស្រី Park Geun -hye ដែល​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​សព្វ​ថ្ងៃ​នេះ​ក៏​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​អាស្រូវ​នេះ​ផង​ដែរ ប៉ុន្តែ​លោកស្រី​បាន​ធ្វើការ​បដិសេធ​ភ្លាមៗ​ចំពោះ​បញ្ហា​នេះ៕

អាជីកម្ម​ធំៗ​មួយចំនួន​នៅ​កូរ៉េ​ខាងត្បូង​ត្រូវបាន​កោះហៅ​ទៅ​បំភ្លឺ​នៅ​សវនាការ

លោក Lee Jae-yong ហាក់បីដូចជាពិបាកនឹងឆ្លើយសំណូរ


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...