សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាម​អនឡាញ Skyscanner បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន Ctrip

ឃុន ហ្លួង 2 months ago 435

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

Skyscanner គឺជា​គេហទំព័រ​មួយ​សម្រាប់​ស្វែងរក​ការធ្វើដំណើរ​តាម​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស តែ​ឥឡូវ​នេះ វា​ត្រូវបាន​ក្រុមហ៊ុន Ctrip របស់​ចិន​ទិញ​យក​ក្រោម​កិច្ចព្រមព្រៀង​ក្នុង​តម្លៃ​ប្រហែល​ជា ១,៤០០លានផោន ស្មើ​នឹង ១,៧៥៩លាន​ដុល្លារ​សហរដ្ឋ​អាមេរិច។

Skyscanner ជា​ក្រុមហ៊ុន​មួយ​មាន​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅក្នុង​ទីក្រុង Edinburgh នៃ​ចក្រភព​អង់គ្លេស។ គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​កំពុងតែ​មាន​ជាង ៣០ភាសា និង​មាន​អ្នកប្រើប្រាស់​ជា​សកម្ម​ប្រមាណ​ជា ៦០លាន​នាក់​ក្នុង​មួយ​ថ្ងៃ។

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាម​អនឡាញ Skyscanner បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន Ctrip

គេហទំព័រ​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រៀបធៀប​តម្លៃ​ធ្វើដំណើរ​ហោះ​ហើរ​ផ្សេងគ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។ ពួកគេ​អាច​កក់​សណ្ឋាគារ និង​រថយន្ត​ជួល​បាន​យ៉ាងងាយ​តាម​គេហទំព័រ​មួយ​នេះ។ អ្នកគ្រប់គ្រង​ក្រុមហ៊ុន Skyscanner បាន​និយាយ​ថា គេហទំព័រ​នេះ​នឹង​បន្ត​រត់​ដោយ​រលូន ដោយសារ​តែ​ក្រុមហ៊ុន Ctrip ជា​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ​តាម​បណ្ដាញ​អនឡាញ។

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាម​អនឡាញ Skyscanner បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន Ctrip

ក្រុមហ៊ុន Ctrip របស់​ចិន​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ និង​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​ដែល​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ល្អបំផុត​របស់​ចិន។ លោក James Jianzhang Liang ជា​សហស្ថាបនិក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Ctrip បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​ទំហំ​អាជីវកម្ម​របស់​ក្រុមហ៊ុន Ctrip ឱ្យ​កាន់តែ​មាន​ភាពរីកចម្រើន​ខ្ពស់​ជាង​មុន​ទៅ​ទៀត។ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា Skyscanner នឹង​ជួយ​បំពេញ​ទីតាំង​របស់​យើង​នៅ​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាម​អនឡាញ Skyscanner បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន Ctrip

Skyscanner ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៣ មាន​សហស្ថាបនិក និង​នាយក​ប្រតិបត្តិ​លោក Gareth Williams ជា​ប្រធាន។ លោក Gareth Williams បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន Skyscanner ក្លាយជា​ក្រុមហ៊ុន​មួយ​ដ៏អស្ចារ្យ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅជុំវិញ​ពិភពលោក៕

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាម​អនឡាញ Skyscanner បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន Ctrip

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 4 days ago 667
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 6 days ago 880
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.38ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.53ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...