សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Trump ព្រមាន​ដល់​ក្រុមហ៊ុន​ណា​ដែល​បំណង​ចង់​ផ្លាស់​ទីស្នាក់ការ​ចេញ​ទៅ​ក្រៅ​ប្រទេស

ឃុន ហ្លួង 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រធានាធិបតី​សហរដ្ឋអាមេរិច​ទើបនឹង​ជាប់​ឆ្នោត លោក Donald Trump គ្រោង​នឹង​កាត់​ពន្ធ​ក្រុមហ៊ុន​ម៉ាស៊ីន​ត្រជាក់ Carrier Corp ព្រោះ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​នឹង​ផ្លាស់ទី​ស្នាក់ការ​របស់​ខ្លួន​ចេញ​ពី​រដ្ឋ Indiana របស់​សហរដ្ឋអាមេរិច​ទៅ​ប្រទេស​ម៉ិចស៊ិច​វិញ រួមទាំង​បុគ្គលិក​ចំនួន ១០០០នាក់។

កាលពី​ព្រឹកមិញ​នេះ លោក Donald Trump បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅក្នុង​រដ្ឋ​អូហៃអូ​ក្នុង​សហរដ្ឋអាមេរិក។ នៅក្នុង​សន្និសិត​កាសែត​មួយ​នៅក្នុង​ក្រុមហ៊ុន Carrier Corp លោក​បាន​និយាយ​ពាក្យ​អរគុណ​ចំពោះ​អ្នកគាំទ្រ​លោក និង​ជួយ​ឱ្យ​លោក​ឈ្នះ​ឆ្នោត​ក្នុង​អាណាត់​នេះ​។

Trump បាន​លើក​យក​ពាក្យ​ចរចារ​ជាមួយ​នឹង​ក្រុមហ៊ុន Carrier Corp ដែល​គ្រោង​នឹង​ផ្លាស់ទី​ក្រុមហ៊ុន​ខ្លួន​ទៅ​ប្រទេស​ម៉ិចស៊ិច។ គាត់​បាន​ថ្លែង​ថា គាត់​នឹង​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការផ្លាស់ប្តូរ​ក្រុមហ៊ុន​ការងារ​ណាមួយ ដែល​មាន​បំណង​ចង់​ផ្លាស់​ចេញ​ទៅ​ក្រៅ​ប្រទេស។

ក្នុង​ពេល​លោក​បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋ​អូហៃអូ លោក​បាន​ចូល​ទៅ​ពិនិត្យ​ការងារ​បុគ្គលិក​របស់​ក្រុមហ៊ុន Carrier Corp ហើយ​លោក​បាន​សន្យា​នឹង​កម្មករ​ទាំងនោះ​ថា លោក​នឹង​បញ្ឈប់​ការផ្លាស់​ទីតាំង​ការងារ​របស់​បុគ្គលិក​ទៅ​ម៉ិចស៊ិច។

កាលពី​ថ្មីៗ​នេះ ម្ចាស់​ក្រុមហ៊ុន Carrier Corp បាន​និយាយ​ថា ក្រុមហ៊ុន​គ្រោងនឹង​ផ្លាស់ទី​ស្នាក់ការ​របស់​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិច ដើម្បី​ជួយ​កាត់បន្ថយ​ពន្ធ​ចំនួន ៧លាន​ដុល្លារ ស្មើនឹង​រយៈពេល ១០ ឆ្នាំ។ ការផ្លាស់​ទីស្នាក់ការ​ថ្មីនេះ​នឹង​នាំ​បុគ្គលិក​ចំនួន ៨០០នាក់​ទៅ​ម៉ិចស៊ិច និង​ជ្រើសរើស​បុគ្គលិក​មុខតំណែង​ចំនួន ៣០០ នាក់​បន្ថែម​ទៀត​សម្រាប់​ទីស្នាក់​ថ្មី​នេះ។

ក្រុមហ៊ុន​នឹង​ផ្តល់​ការងារ​ចំនួន ១៣០០នាក់​ពេល​ក្រុមហ៊ុន​ផ្លាស់​ទីតាំង​ទៅកាន់​ភាគខាងត្បូង​នៃ​ព្រំដែន​អាមេរិច។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន Carrier Corp បាន​ព្រមព្រៀងគ្នា​លើ​ការវិនិយោគ​ទឹកប្រាក់​ចំនួន ១៦លានដុល្លារ ដើម្បី​រក្សា​រោងចក្រ​នេះ​នៅ​សហរដ្ឋអាមេរិច​បន្ត​ទៀត៕

Trump ព្រមាន​ដល់​ក្រុមហ៊ុន​ណា​ដែល​បំណង​ចង់​ផ្លាស់​ទីស្នាក់ការ​ចេញ​ទៅ​ក្រៅ​ប្រទេស

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...